សួស្ដីអ្នកទាំងអស់គ្នា

សូមស្វាគមន៍មកកាន់ Gbio-Blog ដែលជាទំព័រមេរៀនជីវវិទ្យា​កម្រិតវិទ្យាល័យ(ថ្នាក់ទី១០ ១១ និង១២)និងជីវវិទ្យាទូទៅ។ នៅក្នុងទំព័រមេរៀននេះ យើងខ្ញុំបានរៀបចំនូវមេរៀនជីវវិទ្យាទៅតាមកម្រិតថ្នាក់នៅវិទ្យាល័យ ដោយមានខ្លឹមសារមេរៀនសង្ខេប សំណួរ-ចម្លើយ និងវិញ្ញាសាល្បងសមត្ថភាព ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡា។ ចំពោះជីវវិទ្យាទូទៅ យើងខ្ញុំរៀបចំជាមេរៀន ដែលអាចឱ្យអ្នកអានសិក្សាស្វែងយល់ និងបានពង្រីកចំណេះដឹងបន្ថែមលើមុខវិជ្ជាជីវវិទ្យា។

យើងខ្ញុំនឹងរៀបចំនូវមេរៀនជាបន្តបន្ទាប់ ដើម្បីឱ្យបងប្អូនបានសិក្សាស្វែងយល់ទៅតាមអ្វីដែលយើងខ្ញុំអាចធ្វើបាន ហើយសង្ឃឹមថា ទំព័រមេរៀនមួយនេះ អាចរួមចំណែកក្នុងការសិក្សានិងការបង្ហាត់បង្រៀនរបស់បងប្អូន។ យ៉ាងណាក៏ដោយ យើងខ្ញុំរីករាយចំពោះការផ្ដល់យោបល់ដែលអាចឱ្យយើងខ្ញុំកែលំអនូវទំព័រមេរៀននេះ ដើម្បីឱ្យទំព័រមួយនេះ កាន់តែអាចបំពេញសេចក្ដីត្រូវការរបស់បងប្អូន។

យើងខ្ញុំអរគុណយ៉ាងខ្លាំងចំពោះបងប្អូនដែលបានគាំទ្រ និងបានចែករំលែកនូវទំព័រមួយនេះដល់អ្នកដែលបងប្អូនគួរចែករំលែក។ ការគាំទ្ររបស់បងប្អូន អាចផ្ដល់ជាកម្លាំងទឹកចិត្តសម្រាប់យើងខ្ញុំ ក្នុងការបន្តរៀបចំទំព័រមេរៀនឱ្យកាន់តែមានលក្ខណៈល្អប្រសើរសម្រាប់មហាជនទូទៅ។