មេរៀនទី២ ប្រព័ន្ធសាច់ដុំ
១-ប្រភេទផ្សេងៗនៃសាច់ដុំ
សារពាង្គកាយយើងមានជាលិកាសាច់ដុំបីប្រភេទរួមមាន សាច់ដុំជាប់ឆ្អឹង សាច់ដុំរលីង និងសាច់ដុំបេះដូង។ សាច់ដុំជាប់ឆ្អឹងជាសាច់ដុំឆន្ទៈ កើតពីកោសិកាសាច់ដុំដែលមានណ្វៃយ៉ូច្រើន។ សាច់ដុំឆន្ទៈជាសាច់ដុំឆ្នូត មានប្រតិកម្មរហ័ស ប៉ុន្តែ វាឆាប់នឿយហត់។ ឧទាហរណ៍ៈ សាច់វាវដើមដៃ សាច់កំភួនជើង សាច់ដុំភ្លៅ...។
សាច់រដុំរលីង និងសាច់ដុំបេះដូង ជាសាច់ដុំអឆន្ទៈ ធ្វើការដោយស្វ័យប្រវត្តិ។ សាច់ដុំរលីង គ្មានឆ្នូត និងមានប្រតិកម្មយឺត តែមិនឆាប់នឿយហត់ដូចសាច់ដុំជាប់ឆ្អឹងទេ។ ឧទាហរណ៍នៃសាច់ដុំរលីងមាន សាច់ដុំគល់រោម សាច់ដុំក្រពះ សាច់ដុំពោះវៀន។ សាច់ដុំបេះដូង មានលក្ខណៈដូចសាច់ដុំរលីង ព្រោះវាជាសាច់ដុំអឆន្ទៈ ប៉ុន្តែវាកើតពីកោសិកាសាច់ដុំឆ្នូតដូចសាច់ដុំជាប់ឆ្អឹងដែរ។ ម្យ៉ាងទៀត សាច់ដុំបេះដូងធ្វើការមិនចេះនឿយហត់និងមិនឈប់ឈរតាំងពីចុងសប្ដាហ៍ទីបីក្នុងជីវិតជាអំប្រ៊ីយ៉ុងរហូតដល់យើងស្លាប់។ បេះដូងមនុស្ស អាចកន្ត្រាក់ប្រហែល ៧០ ដងក្នុងមួយនាទី។
ប្រភេទជាលិកាសាច់ដុំ |

២-ចលនានិងការកន្ត្រាក់របស់សាច់ដុំ
២.១-សាច់ដុំធ្វើការជាគូ
សាច់ដុំធ្វើការជាគូ មានអំពើផ្ទុយគ្នា។ បើសាច់ដុំមួយទាញឆ្អឹងឱ្យមានចលនាទៅតាមទិសដៅមួយ សាច់ដុំមួយទៀតដែលជាដៃគូរបស់វា ទាញឆ្អឹងឱ្យមានចលនាតាមទិសដៅផ្ទុយគ្នា។ ឧទាហរណ៍ៈ សាច់ដុំវាវពីរនិងសាច់ដុំវាវបីរបស់ដើមដៃធ្វើការជាគូនឹងគ្នា។ នៅពេលយើងបត់ដៃ សាច់ដុំវាវពីរផ្នែកខាងមុខដើមដៃកន្ត្រាក់ឡើង ប៉ោងខ្លី ហើយរឹង។ ចំណែកសាច់ដុំវាវបីនៅផ្នែកខាងក្រោមដើមដៃ រលា ហើយត្រឡប់មកប្រវែងដើមវិញ។ បើយើងលាតសន្ធឹងដៃឱ្យត្រង់វិញ សាច់ដុំវាវបីកន្ត្រាក់ ហើយសាច់ដុំវាវពីររលា រួចត្រឡប់មកសភាពដើមវិញ។
សាច់ដុំធ្វើការជាគូ |
២.២-តម្រូវការសាច់ដុំនៅពេលធ្វើការ
សាច់ដុំធ្វើការត្រូវការថាមពល ដែលបានមកពីអុកស៊ីតកម្មនៃគ្លុយកូស។ ប្រភពគ្លុយកូសមានក្នុងអាហារ បន្លែ ភេសជ្ជៈ និងផ្លែឈើ។
៣-តំហែរក្សាសាច់ដុំ
លំហាត់ប្រាណត្រឹមត្រូវ និងទៀងទាត់ ឬការលេងកីឡា ធ្វើឱ្យសាច់ដុំរឹងមាំ។ ការរស់នៅខ្វះពលកម្ម នឹងនាំទៅរកភាពខ្សោយសាច់ដុំ សាច់ដុំស្វិត ស្ពឹក មិនអាចរក្សាភាពមាំមួន និងទន់ភ្លន់នៃសាច់ដុំបាន។