ជំពូកទី១
រស្មីសំយោគ
មេរៀនទី២ ដំណើររស្មីសំយោគ មើលសៀវភៅសិក្សាគោល ទំព័រ១៦៤ ដល់ទំព័រ១៧១ និងឯកសារពាក់ព័ន្ធផ្សេងទៀត |
||
ខ្លឹមសារទី១ |
រុក្ខជាតិជាប្រភពអាហាររបស់ភាវៈរស់ |
|
១.
តើមនុស្សយល់ថារុក្ខជាតិបានអាហារមកពីអ្វី? ចូរបកស្រាយពីការយល់ឃើញនេះ។ |
១. ជាទូទៅមនុស្សយល់ថារុក្ខជាតិបានអាហារមកពី ដី។
ដោយសាររុក្ខជាតិលូតលាស់ធំហើយខ្ពស់ពីលើដី
មនុស្សក៏គិតថានេះជាលទ្ធផលនៃអាហារដែលស្រូបយកពីដី។ |
|
២.
តើការពិសោធន៍បង្ហាញថារុក្ខជាតិផលិតអាហារដូចម្ដេច? |
២. ការពិសោធន៍បង្ហាញថារុក្ខជាតិ លូតលាស់ធំនិងខ្ពស់ទៅៗ
តែបរិមាណដីនៅដដែល។ យើងដឹងថា ស្លឹកនោះទេជាផ្នែកមួយយ៉ាងសំខាន់របស់រុក្ខជាតិក្នុងការផ-លិតអាហារ ហើយដីគ្រាន់តែជាកត្តាជំនួយក្នុងការផលិ-តអាហារប៉ុណ្ណោះ។ |
|
៣. តើអ្នកផលិតអាហារយ៉ាងសំខាន់នៅ លើផែនដីជាភាវៈរស់អ្វី? |
៣.
អ្នកផលិតអាហារយ៉ាងសំខាន់សម្រាប់ភាវៈរស់ទាំងអស់នៅលើផែនដីគឺជាភាវៈរស់ស្វ័យជីព
(រុក្ខជាតិ-បៃតង)។ |
|
៤. តើគ្លុយកូសជាអ្វី? |
៤. គ្លុយកូសជាសារធាតុសរីរាង្គសំខាន់ដែលផ្ទុកថាម- ពលគីមី វាបានមកពីរុក្ខជាតិបៃតង។ |
|
៥. តើភាវៈរស់បរជីពដូចជាមនុស្ស
សត្វ ឬភាវៈរស់ផ្សេងទៀតអាចផលិតអាហារបានដោយខ្លួនឯងឬទេ?វាទទួលបានអាហារដូចម្ដេច? |
៥. ភាវៈរស់បរជីពដូចជាមនុស្សសត្វ
មិនអាចផលិតអាហារបានដោយខ្លួនឯងឡើយ។ វាទទួលបានអាហារដោយស៊ីសារពាង្គកាយដទៃជាអាហារ។ ឯពួកបរជីពមួយចំនួនទៀតដូចជា
ផ្សិតស្រូបយកអាហារពីកាកសំណល់និងសាកសពសារពាង្គកាយផ្សេងទៀត។ |
|
ខ្លឹមសារទី២ |
ដំណើររស្មីសំយោគ |
|
១. តើដំណើររស្មីសំយោគជាអ្វី? |
១. ដំណើររស្មីសំយោគគឺជាដំណើរការដែលរុក្ខជាតិបៃតងចាប់យកថាមពលពន្លឺព្រះអាទិត្យ
ហើយប្រើប្រាស់ថាមពលនេះដើម្បីផលិតអាហារ។ |
|
២. តើរុក្ខជាតិថ្នាក់ខ្ពស់ធ្វើរស្មីសំយោគនៅក្នុងសរីរាង្គពិសេសអ្វី? |
២. ចំពោះរុក្ខជាតិថ្នាក់ខ្ពស់ រស្មីសំយោគធ្វើឡើងនៅក្នុងសរីរាង្គពិសេសមួយគឺ
ស្លឹក។ |
|
៣. តើរុក្ខជាតិប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដើម្បីអ្វី? |
៣. រុក្ខជាតិពេលធ្វើរស្មីសំយោគ
វាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដើម្បីបំលែងឧស្ម័នកាបូនិច(CO2)និងទឹក ឲ្យទៅជាឧស្ម័នអុកស៊ីសែន(O2)
និងស្ករងាយគឺ គ្លុយកូស(C6H12O6)។ |
|
៤. តើរស្មីសំយោគមានប៉ុន្មានដំណាក់កាល? ចូរបញ្ជាក់ដំណាក់កាលនីមួយៗ ។ |
៤. រស្មីសំយោគមាន២ដំណាក់កាលគឺ៖ ·
ការចាប់យកថាមពលពន្លឺព្រះអាទិត្យ
: រុក្ខជាតិបៃតង ផ្ទុកសារធាតុគីមី(ក្លរ៉ូភីល)ចាំបាច់ស-ម្រាប់ដំណើររស្មីសំយោគ។ កោសិកាស្លឹកនិងកោសិកាដើមរុក្ខជាតិមួយចំនួនមានផ្ទុកសារធាតុគីមីនេះ
ហើយក្លរ៉ូភីលមាននាទីចាប់យកថាមពលពន្លឺព្រះអាទិត្យ។ ·
ការផលិតស្ករ
: ដំណាក់កាលនេះរុក្ខជាតិត្រូវការ ទឹក និងឧស្ម័នកាបូនិច(CO2)។ ឫសស្រូបយកទឹកក្នុងដី បន្ទាប់មកទឹកធ្វើចលនាឡើងតាមដើមទៅស្លឹករុក្ខជាតិតាមជាលិកានាំស៊ីឡែម។
ចំណែកឧស្ម័នកាបូនិច(CO2)ក្នុងបរិយាកាសសាយចូលទៅក្នុងស្លឹករុក្ខជាតិតាមស្តូម៉ាត។
ក្នុងស្លឹកទឹកនិង CO2 ធ្វើដំណើរទៅកាន់ក្លរ៉ូប្លាសដែលផ្ទុកក្លរ៉ូភីល។
បន្ទាប់មក ពន្លឺព្រះអាទិត្យដែលក្លរ៉ូភីលចាប់បានជួយដល់ការភ្ជាប់ CO2
និង H2O ដើម្បីផលិតគ្លុយកូស(C6H12O6) និងបំភាយឧស្ម័នអុកស៊ីសែន(O2)។ |
|
៥.
ចូរប្អូនសរសេរសមីការគីមីនៃដំណើររស្មីសំយោគ។ |
៥.
សរសេរសមីការគីមីនៃដំណើររស្មីសំយោគដូចខាងក្រោម៖
|
|
៦. តើសមាសធាតុសរីរាង្គសំខាន់ៗដែលកើតពី គ្លុយកូសមានអ្វីខ្លះ? |
៦.
សមាសធាតុសរីរាង្គសំខាន់ៗដែលកើតពីគ្លុយកូស មាន៖ សែសុយឡូស លីពីត ប្រូតេអ៊ីន…។ |
|
៧.
តើគ្លុយកូសដែលលើសពីតម្រូវការបំលែងទៅជាអ្វី? |
៧.
គ្លុយកូសដែលលើសពីតម្រូវការបំលែងទៅជា អាមីដុង ហើយស្តុកទុកក្នុងឫស។ |
|
៨.
តើឧស្ម័នអ្វីដែលជាផលិតផលរបស់រស្មីសំយោគ? |
៨.
ឧស្ម័នដែលជាផលិតផលរបស់រស្មីសំយោគគឺជា អុកស៊ីសែន(O2)។ |
|
៩.
តើពន្លឺព្រះអាទិត្យដែលរុក្ខជាតិបៃតងស្រូបបានត្រូវបំលែងទៅជាអ្វី?) |
៩.
ពន្លឺព្រះអាទិត្យដែលរុក្ខជាតិបៃតងស្រូបបានត្រូវ បំលែងទៅជា ថាមពលគីមីចាំបាច់សម្រាប់សំយោគ គ្លុយកូស។ |
|
ខ្លឹមសារទី៣ |
ការសំយោគគ្លុយកូស(អាមីដុង)ដោយរុក្ខជាតិបៃតង |
|
១. ចូរប្អូនរៀបរាប់ពីការពិសោធន៍ទី១(អាមីដុង)។ (រូបទី២.២) |
១. ការពិសោធន៍ទី១(រូបទី២.២)៖ ·
យកបន្ទះកំណាត់ខ្មៅទៅបាំងផ្នែកណាមួយលើផ្ទៃទាំងសងខាងរបស់ស្លឹកហើយយករុក្ខ-ជាតិនេះទៅដាក់ឲ្យត្រូវពន្លឺព្រះអាទិត្យរយៈពេល៣ថ្ងៃ។ ·
បន្ទាប់មកយកកន្ត្រៃកាត់ស្លឹកឈើចេញពីដើមព្រមទាំងយកកំណាត់ខ្មៅចេញពីស្លឹក។យកកែវដែលមានទឹកជិតពេញ
ដាក់លើចង្រ្កានរួចដុតភ្លើងតិចៗរហូតដល់ពុះ។
ប្រើដង្កៀបចាប់យកបំពង់កែវក្រិតដែលមានអាល់កុលប្រហែល១០០ml ទៅដាក់ក្នុងកែវទឹកពុះ(ដែលបានរៀបរាប់ខាងលើ)រហូតដល់ក្នុងបំពង់កែវក្រិតពុះ។
បន្ទាប់មកទើបប្រើដង្កៀបចាប់យកស្លឹកទៅដាក់ក្នុងអាល់កុលដែលកំពុង ពុះនោះឲ្យបានប្រហែល៣០នាទី
ដើម្បីដក យកក្លរ៉ូភីលចេញពីស្លឹក។
បន្ទាប់មកប្រើ ដង្កៀបចាប់យកស្លឹកចេញពីបំពង់កែវក្រិត ដែលមានអាល់កុលកំពុងពុះនោះ
ទៅដាក់លាងសំអាតក្នុងកែវទឹកក្ដៅឧណ្ហៗ។ ·
ប្រើដង្កៀបចាប់យកស្លឹកចេញពីកែវទឹកក្ដៅឧណ្ហៗទៅដាក់ក្នុងទឹកអ៊ីយ៉ូតវិញ។យើសង្កេត ឃើញថា
ផ្នែកមិនបាំងបន្ទះកំណាត់ខ្មៅមានពណ៌ស្វាយ នេះបញ្ជាក់ថាមានអាមីដុង។ ផ្នែកមានបាំងបន្ទះកំណាត់ពណ៌ខ្មៅ
បញ្ជាក់ថាគ្មានអាមីដុង។
ស្លឹកមានអាមីដុងនៅផ្នែកមិនបាំងបន្ទះកំណាត់ពណ៌ខ្មៅបញ្ជាក់ថារស្មីសំយោគកើតមានឡើងនៅទីនោះ។ |
|
២. ចូរប្អូនរៀបរាប់ពីការពិសោធន៍ទី២(អាមីដុង)។ |
២. ពិសោធន៍ទី២ យករុក្ខជាតិមួយដែលបណ្ដុះក្នុងផើងទៅដាក់ក្នុងទី-ងងឹតឬរុំឲ្យជិតជាមួយស្បោងប្លាស្ទិចពណ៌ខ្មៅក្នុងរយៈពេលប្រហែល៣ថ្ងៃដោយមិនឲ្យត្រូវពន្លឺ។ បន្ទាប់មកយកកន្ត្រៃកាត់ស្លឹកឈើចេញពីដើម
រួចយកស្លឹកទៅដាក់ក្នុងទឹកអ៊ីយ៉ូត។ ស្លឹកមិនប្រែទៅជាពណ៌ស្វាយទេ
នេះបញ្ជាក់ឲ្យដឹងថាគ្មានវត្តមានអាមីដុងក្នុងស្លឹកទេ។
ដូចនេះស្លឹកត្រូវការពន្លឺព្រះអាទិត្យដើម្បី ផលិតអាហារ។ |
|
ខ្លឹមសារទី៤ |
បណ្ដូរឧស្ម័នរវាងរុក្ខជាតិបៃតងនិងមជ្ឈដ្ឋានខាងក្រៅ |
|
១. តើបណ្ដូររូបធាតុចំពោះរុក្ខជាតិជាអ្វី? |
១.
បណ្ដូររូបធាតុចំពោះរុក្ខជាតិ គឺជាការស្រូបយក ឧស្ម័ន CO2ពីបរិយាកាសនិងការភាយឧស្ម័ន O2ទៅក្នុងបរិយាកាសវិញ។ |
|
២. ចូរប្អូនរៀបរាប់ការពិសោធន៍អំពីការភាយឧស្ម័នO2 រុក្ខជាតិបៃតង(រូបទី២.៣)។ |
២. ការពិសោធន៍ស្ដីអំពីការភាយឧស្ម័នO2 រុក្ខជាតិបៃតង(រូបទី២.៣)៖ ·
យកចកកន្ទុយឆ្កែ(ឬរុក្ខជាតិទឹកផ្សេងទៀត)ដាក់ក្នុងផើងកែវ(ក)និងផើងកែវ(ខ)ដែលមានដាក់ទឹកធម្មតា។
យកបំពង់កែវក្រិតពេញដោយទឹកគ្របពីលើចកកន្ទុយឆ្កែទាំង២ផើង
ប៉ុន្តែធ្វើយ៉ាងណាកុំឲ្យឧស្ម័នបរិយាកាសចូលបាន ដើម្បីងាយស្រួលដល់ការប្រមូលឧស្ម័នដែលភាយចេញពីចកកន្ទុយឆ្កែ។ ·
យកផើងកែវ(ក)ដាក់ក្នុងទីងងឹតឬ
រុំវាឲ្យជិតជាមួយស្បោងក្រដាស់ខ្មៅ។ ·
យកផើងកែវ(ខ)ដាក់នៅក្រោមពន្លឺព្រះអាទិ-ត្យ។ ·
៦ម៉ោងក្រោយមក គេឃើញមានពពុះជាច្រើនភាយចេញពីចកកន្ទុយឆ្កែនៅក្នុងផើងកែវ(ខ)រួចអណ្ដែតឡើងនៅពាសពេញបាតបំពង់កែវក្រិត។ចំណែកចកកន្ទុយឆ្កែនៅផើងកែវ(ក)មិនមានពពុះជាច្រើនភាយចេញទេ។ ·
ឧស្ម័នដែលភាយចេញពីចកកន្ទុយឆ្កែនៅក្នុងផើងកែវ(ខ)ធ្វើឲ្យឈើគូសដែលកំពុងឆេះជារងើកភ្លើងតូចឆេះជាអណ្ដាតច្រាលឡើងវិញ។
នេះបញ្ជាក់ឲ្យដឹងថា ក្នុងកែវក្រិតមានវត្តមានឧស្ម័ន O2(រូប គ)។ ·
សន្និដ្ឋាន
ពន្លឺព្រះអាទិត្យធ្វើឲ្យរុក្ខជាតិបៃតងធ្វើរស្មីសំយោគ ហើយភាយឧស្ម័ន O2។ (សូមមើលរូបខាងក្រោម) |
|
៣. តើស្រទាប់មេសូភីលស្ពោតមានផ្ទុកឧស្ម័នអ្វី? |
៣.
ស្រទាប់មេសូភីលស្ពោតមានផ្ទុកឧស្ម័ន CO2 នៃបរិយាកាស។ |
|
៤. តាមពិសោធន៍ 3.4(រូបទី2.4)
តើស្លឹករុក្ខជាតិត្រូវការឧស្ម័នអ្វីពីបរិយាកាសដើម្បីអាមីដុង? |
៤.តាមពិសោធន៍3.4 ស្លឹករុក្ខជាតិត្រូវការស្រូបយក ឧស្ម័នកាបូនិច( CO2 )ដើម្បីសំយោគអាមីដុង។ |
|
ខ្លឹមសារទី៥ |
កត្តាផ្សេងៗមានឥទ្ធិពលទៅលើដំណើររស្មីសំយោគ |
|
១. តើកត្តាអ្វីខ្លះដែលជះឥទ្ធិពលទៅលើល្បឿន រស្មីសំយោគ? |
១. កត្តាដែលជះឥទ្ធិពលទៅលើល្បឿនរស្មីសំយោគមានដូចជា៖ ·
ពន្លឺ ·
ទឹក ·
ឧស្ម័នCO2 ·
សីតុណ្ហភាព ·
សារធាតុខនិជ។ |
|
២. ចូរប្អូនបញ្ជាក់អំពីកត្តានីមួយៗដែលជះឥទ្ធិពលលើល្បឿនរស្មីសំយោគ។ |
២. កត្តានីមួយៗដែលជះឥទ្ធិពលលើល្បឿនរស្មីសំយោគ៖ ·
ពន្លឺ: សម្រាប់ពន្លឺមានសារៈសំខាន់ចំពោះដំណើររស្មីសំយោគ។
តែតម្រូវការពន្លឺព្រះអាទិត្យរបស់រុក្ខជាតិមិនដូចគ្នាទេ។
រុក្ខជាតិមួយចំនួនអាចដុះលូតលាស់បានតែនៅក្នុងមជ្ឈដ្ឋានដែលមានពន្លឺព្រះអាទិត្យខ្លាំង
បើខ្វះពន្លឺព្រះអាទិត្យ រុក្ខជាតិទាំងនេះនឹងក្លាយទៅជាពណ៌លឿង
ហើយអាចនឹងងាប់បានដូចជា ពោត ស្រូវ
ដំឡូង…ដែលជាប្រភេទរុក្ខជាតិត្រូវការពន្លឺព្រះអាទិត្យ។
រុក្ខជាតិមួយចំនួនទៀតអាចដុះលូតលាស់ក្នុងម្លប់ដូចជា ម្លូ ជីភ្លូ អ័រគី-ដេ…ដែលជារុក្ខជាតិត្រូវការពន្លឺព្រះអាទិត្យ ។ ·
ទឹក : ចំពោះទឹកដែលមានបរិមាណច្រើនជាងគេបំផុតនៅក្នុងរុក្ខជាតិ។
ទឹកជារូបធាតុចាំបាច់ចំពោះរុក្ខជាតិក្នុងដំណើររស្មីសំយោគ។
ទឹកក៏ជាមធ្យោបាយនៃដំណឹកនាំរូបធាតុទាំងអស់នៅក្នុងរុក្ខជាតិនិងចូលរួមតម្រូវសីតុណ្ហភាពដល់រុក្ខជាតិ។
ដំណើររស្មីសំយោគអាចឈប់ធ្វើសកម្មភាពនៅពេលមានកង្វះទឹកឬទឹកច្រើនហួស។ ·
ឧស្ម័ន CO2 :
រុក្ខជាតិអាចធ្វើរស្មីសំយោគក្នុងកម្រិតធម្មតារបស់ឧស្ម័នCO2គឺ០,០៣%នៃឧស្ម័នក្នុងបរិយាកាស។ បរិមានឧស្ម័នCO2 កើនផលិតផលនៃរស្មីសំយោគក៏កើនឡើងដែរ ប៉ុន្តែបើឧស្ម័នCO2កើនដល់កម្រិត០,២០%នៃឧស្ម័នក្នុងបរិយាកាសរុក្ខជាតិនឹងអាចងាប់ បាន។ ·
សីតុណ្ហភាព : តាមធម្មតាដំណើររស្មីសំយោគអាចប្រព្រឹត្តទៅបានក្នុងសីតុណ្ហភាពមួយសមស្រប(ចាប់ពី២០o
C ទៅ៣០ o C)។
នៅសីតុណ្ហភាពទាបខ្លាំង ឬខ្ពស់ខ្លាំង(ក្រោម ០o C ឬលើសពី៣៥ o C )ដំណើររស្មីសំយោគថយចុះឬអាចឈប់បាន
ព្រោះក្លរ៉ូប្លាសត្រូវបំផ្លាញ។ ·
សារធាតុខនិជ : នៅពេលកង្វះសារធាតុខនិជបានជះឥទ្ធិពលទៅលើដំណើររស្មីសំយោគនិងលំនាំមេតាបូលីសផ្សេងៗទៀតរបស់រុក្ខជាតិ។ |