ជីវវិទ្យា
១-ជីវវិទ្យា ជាអ្វី?
ជីវវិទ្យា ជាវិទ្យាសាស្ត្រដែលសិក្សាអំពីនានានៃភាវរស់។
២-ចូរពន្យល់ពាក្យ ភាវរស់។ តើភាវរស់មានលក្ខណៈពិសេសអ្វីខ្លះ?
ភាវរស់ ជាភាវៈទាំងឡាយណាដែលមានជីវិតដូចជា បាក់តេរី ប្រូទីស ផ្សិត រុក្ខជាតិ និងសត្វ។ ភាវរស់មានលក្ខណៈពិសេសដូចជា
- រូបផ្គុំសារពាង្គកាយបង្កឡើងពីកោសិកា
- ការប្រើប្រាស់ថាមពល
- មានការបន្តពូជ
- ការលូតលាស់ និងការធំធាត់
- តំណបទៅនឹងរំញោច
- ការរក្សាថេរលំនឹង
- វិវត្តន៍។
ការធំធាត់ ជាលំនាំដែលសារពាង្គកាយក្លាយជាធំ។ ការលូតលាស់ ជាលំនាំនៃការផ្លាស់ប្តូរក្នុងរយៈពេលនៃការរស់នៅរបស់សារពាង្គកាយ ដើម្បីក្លាយទៅជាសារពាង្គកាយពេញវ័យ ឬមានលក្ខណៈពេញលេញ។ ឧទាហរណ៍ៈ ទារករីកធំធាត់ ហើយមានបម្រែបម្រួលក្លាយជាមនុស្សពេញវ័យ។
៤-ដូចម្ដេចដែលហៅថា រំញោច? តំណបរំញោច?
- តំណបរំញោច ជាប្រតិកម្មរបស់សារពាង្គកាយទៅនឹងរំញោច។ ឧទាហរណ៍ៈ ស្លឹកកញ្ឆែតមានតំណបទៅនឹងការប៉ះ ការភ្ញាក់នឹងសូរសំឡេងស៊ីផ្លេឡាន...។
- រំញោច ជាបម្រែបម្រួលក្នុងមជ្ឈដ្ឋានដែលធ្វើឱ្យសារពាង្គកាយមានប្រតិកម្ម។ ឧទារហណ៍ៈ សំឡេង សីតុណ្ហភាព ពន្លឺ សារធាតុចិញ្ចឹម កម្រិតpH សម្ពាធ...។
ពីព្រោះកោសិកានៃសារពាង្គកាយរបស់ភាវរស់ប្រើប្រាស់ថាមពលនៅពេលសារពាង្គកាយត្រូវការសម្រាប់សកម្មភាពចាំបាច់នានានៃជីវិត ដូចជា ដំណកដង្ហើម ការលូតលាស់និងធំធាត់ ការធ្វើចំណែកកោសិកា ការកន្ត្រាក់សាច់ដុំ ការបញ្ចេញចោល ការរំលាយអាហារ...។
៦-តើគេចាត់ទុកតុក្កតា និងមនុស្សយន្តជាភាវៈរស់ដែរឬទេ? ព្រោះអ្វី?
គេមិនចាត់ទុកតុក្កតា និងមនុស្សយន្តជាភាវៈរស់ទេ ពីព្រោះ ភាវៈទាំងនេះ៖
- មិនបង្កឡើងពីកោសិកា
- គ្មានការលូតលាស់និងការធំធាត់
- គ្មានការបន្តពូជ
- មិនមានតំណបទៅនឹងរំញោច
- មិនប្រើប្រាស់ថាមពលសម្រាប់សកម្មភាពចាំបាច់នានានៃជីវិត ថាមពលដែលមនុស្សយន្តប្រើប្រាស់ ជាថាមពលអគ្គិសនៅ ដែលមិនបានមកពីប្រតិកម្មគីមីបំបែកសារធាតុចិញ្ចឹមក្នុងសារពាង្គកាយឡើយ។
មីក្រូទស្សន៍ ជាឧបករណ៍ប្រើកែវពង្រីកដើម្បីពង្រីករូបភាពនៃវត្ថុតូចឱ្យទៅជាធំបាន។ អ្នកវិទ្យាសាស្ត្របង្កើតមីក្រូទស្សន៍ដើម្បីសិក្សាស្រាវជ្រាវមើលសារពាង្គកាយតូចល្អិត និងសិក្សាពីទម្រង់លំអិតរបស់កោសិកា។
៨-ដូចម្ដេចដែលហៅថា មីក្រូទស្សន៍សមាស? ចូរប្រាប់ឈ្មោះផ្នែកផ្សេងៗនៃមីក្រូទស្សន៍។
មីក្រូទស្សន៍សមាស ជាមីក្រូទស្សន៍ប្រើកែវពង្រីកលើសពីមួយ ហើយអាចពង្រីកមើលរូបភាពបានច្បាស់ជាងមីក្រូទស្សន៍ប្រើកែវពង្រីកតែមួយ។ ផ្នែកផ្សេងៗនៃមីក្រូទស្សន៍រួមមាន ដៃ អូគុយលែ បំពង់អូគុយលែ អុបសិចទីប ឆ្នាប់បង្វិល រ៉ឺស័រ ថាស ដ្យាប្រាម កញ្ចក់ទេរ បាត វីសធំ និងវីសតូច។
៩-តើមីក្រូទស្សន៍ជួយអ្វីខ្លះដល់អ្នកវិទ្យាសាស្ត្រ?
មីក្រូទស្សន៍ ជួយអ្នកវិទ្យាសាស្ត្រឱ្យរកឃើញនូវអាថ៌កំបាំងផ្សេងៗដែលមិនអាចមើលឃើញដោយភ្នែកទទេបានដូចជា ធាតុកោសិកា ទម្រង់លំអិតរបស់កោសិកា។