ជំពូក៤

មេរៀនទី២ ប្រព័ន្ធសាច់ដុំ

១-តើជាលិកាសាច់ដុំមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
ជាលិកាសាច់ដុំមានបីប្រភេទគឺ សាច់ដុំជាប់ឆ្អឹង សាច់ដុំរលីង និងសាច់ដុំបេះដូង។
២-ចូរពន្យល់របៀបធ្វើការជាគូនៃសាច់ដុំ។
សាច់ដុំជាប់ឆ្អឹងធ្វើការជាគូ មានអំពើផ្ទុយគ្នា។ បើសាច់ដុំមួយទាញឆ្អឹងឱ្យមានចលនាតាមទិសដៅមួយ សាច់ដុំមួយទៀតដែលជាដៃគូរបស់វា ទាញឆ្អឹងឱ្យមានចលនាតាមទិសដៅផ្ទុយគ្នា។
៣-នៅពេលកន្ត្រាក់ តើសាច់ដុំបានថាមពលមកពីណា?
បានពីអុកស៊ីតកម្មនៃគ្លុយកូសក្នុងកោសិកា
៤-ដូចម្ដេចហៅថា សាច់ដុំឆន្ទៈ? សាច់ដុំអឆន្ទៈ?
សាច់ដុំឆន្ទៈ ជាសាច់ដុំដែលយើងអាចបញ្ជាបានដូចជាសាច់ដុំជាប់ឆ្អឹង។ សាច់ដុំអឆន្ទៈជាសាច់ដុំដែលយើងមិនអាចបញ្ជាបានដូចជា សាច់ដុំផ្ទៃពោះវៀន សាច់ដុំតម្រងនោម...។
---------------------------------------------------------------------------

ជំពូក១

មេរៀនទី៥ រុក្ខជាតិ

១-ចូររៀបរាប់ពីលក្ខណៈទូទៅរបស់រុក្ខជាតិ។
  • សារពាង្គកាយពហុកោសិកា អឺការីយ៉ូត
  • សារពាង្គកាយស្វ័យជីព មានក្លរ៉ូប្លាស
  • កោសិកាមានភ្នាសគ្រោងជាតិសែលុយឡូស
  • បន្តពូជដោយភេទនិងឥតភេទ
  • ជាទូទៅ មិនផ្លាស់ទី
  • វដ្ដជីវិតមានពីរដំណាក់កាលគឺ ដំណាក់កាលកាម៉ែតូភីត និងដំណាក់កាលកាម៉ែតូភីត
២-តើគេចែករុក្ខជាតិជាប៉ុន្មានក្រុម? អ្វីខ្លះ?
គេចែករុក្ខជាតិជាពីរក្រុមគឺ រុក្ខជាតិគ្មានសរសៃនាំ និងរុក្ខជាតិមានសរសៃនាំ
៣-ក-ដូចម្ដេចដែលហៅថា រុក្ខជាតិមានសរសៃនាំ? រុក្ខជាតិគ្មានសរសៃនាំ? ខ-ចូរគូសគំនូសបំព្រួញមែកធាងរុក្ខជាតិ។
ក-រុក្ខជាតិគ្មានសរសៃនាំ ជារុក្ខជាតិដែលគ្មានជាលិកាសម្រាប់ដឹកនាំនូវរូបធាតុចាំបាច់ផ្សេងៗក្នុងសារពាង្គកាយរបស់វា។ វាបន្តពូជតាមរយៈស្ប៉។ រុក្ខជាតិក្រុមនេះមានស្លែនិងអេប៉ាទិច។ +រុក្ខជាតិមានសរសៃនាំ ជារុក្ខជាតិទាំងឡាយណាដែលមានជាលិកានាំ(ស៊ីឡែម និងផ្លូអែម)សម្រាប់ដឹកនាំនូវរូបធាតុចាំបាច់ផ្សេងៗក្នុងសារពាង្គកាយរបស់វា។ រុក្ខជាតិក្នុងក្រុមនេះមានរុក្ខជាតិគ្មានគ្រាប់ និងរុក្ខជាតិមានគ្រាប់។ ខ-គំនូសបំព្រួញមែកធាងរុក្ខជាតិ៖
៤-តើវដ្ដជីវិតរុក្ខជាតិមានប៉ុន្មានដំណាក់កាល? អ្វីខ្លះ? នៅក្នុងដំណាក់កាលនីមួយៗ តើមានលក្ខណៈអ្វីគួរឱ្យកត់សំគាល់?
វដ្ដជីវិតរុក្ខជាតិមានពីរដំណាក់កាលគឺ ដំណាក់កាលស្ប៉រ៉ូភីត និងដំណាក់កាលកាម៉ែតូភីត។ ដំណាក់កាលស្ប៉រ៉ូភីត រុក្ខជាតិផលិតស្ប៉។ ស្ប៉លូតលាស់ចេញពីកាម៉ែតូភីតញីនិងឈ្មោល។ នៅដំណាក់កាលកាម៉ែតូភីត រុក្ខជាតិផលិតកាម៉ែត។ កាម៉ែតូភីតញីផលិតកាម៉ែតញី ឯកាម៉ែតូភីតឈ្មោលផលិតកាម៉ែតឈ្មោល។ បន្ទាប់មក កាម៉ែតញីនិងឈ្មោលបង្កកំណើតបានជាស៊ីកូត ដែលលូតលាស់ទៅជាស្ប៉រ៉ូភីត។
៥-ដូចម្ដេចដែលហៅថា កាម៉ែតូភីត? ស្ប៉ូរ៉ូភីត?
កាម៉ែតូភីត ជាដំណាក់កាលឬទម្រង់មួយក្នុងវដ្ដជីវិតរបស់រុក្ខជាតិ ដែលពេលនោះរុក្ខជាតិផលិតស្ប៉។ ឯស្ប៉រ៉ូភីត ជាទម្រង់ឬដំណាក់កាលមួយក្នុងវដ្ដជីវិតរបស់រុក្ខជាតិ ដែលពេលនោះរុក្ខជាតិផលិតស្ប៉។
៦-តើស្លែជារុក្ខជាតិដូចម្ដេច? ចូរពណ៌នាពីលក្ខណៈពិសេសរបស់ស្លែ។
ស្លែជារុក្ខជាតិគ្មានសរសៃនាំ។​ វាមានលក្ខណៈពិសេសដូចជា
  • គ្មានជាលិកាដឹកនាំ
  • មានទម្រង់ជាដើម ស្លឹកនិងរីសូអ៊ីត
  • បន្តពូជដោយស្ប៉
  • វគ្គកាម៉ែតូភីតលុលើវគ្គស្ប៉រ៉ូភីត
  • វដ្ដជីវិតត្រូវការទឹកសម្រាប់ការបង្កកំណើត
  • ដុះនៅតំបន់សើមមានម្លប់ លើដើមឈើ ឬលើដុំថ្ម
១-ដូចម្ដេចដែលហៅថា រុក្ខជាតិមានគ្រាប់? តើគេចែករុក្ខជាតិមានគ្រាប់ជាប៉ុន្មានក្រុម? អ្វីខ្លះ?
រុក្ខជាតិមានគ្រាប់ ជារុក្ខជាតិមានសរសៃនាំ បន្តពូជដោយគ្រាប់។ គេចែករុក្ខជាតិមានជាពីរក្រុមធំៗគឺរុក្ខជាតិគ្រាប់ននល(ស៊ីមណូស្ពែម) និងរុក្ខជាតិគ្រាប់បិទ(អង់ស្យូស្ពែម)។
១-តើគ្រាប់រុក្ខជាតិមានប៉ុន្មានផ្នែក? អ្វីខ្លះ? ផ្នែកនីមួយៗមាននាទីអ្វី?(ឬចូរប្រាប់ពីផ្នែកទាំងបីរបស់គ្រាប់និងនាទីរបស់ផ្នែកនីមួយៗ។
គ្រាប់រុក្ខជាតិមានបីផ្នែកសំខាន់គឺសំបកគ្រាប់ សាច់គ្រាប់ និងអំប្រ៊ីយ៉ុង។
  • សំបកគ្រាប់ មាននាទីការពារអំប្រ៊ីយ៉ុងនិងអាហាររបស់វាពីភាពស្ងួតនៃមជ្ឈដ្ឋាន
  • សាច់គ្រាប់ជាផ្នែកផ្ទុកអាហារសម្រាប់ការលូតលាស់នៃអំប្រ៊ីយ៉ុងទៅជាកូនរុក្ខជាតិដែលអាចផលិតអាហារដោយខ្លួនឯង
  • អំប្រ៊ីយ៉ុង លូតលាស់ពីស៊ីកូត ហើយវាលូតលាស់ប្រើអាហារបម្រុងស្តុកទុករហូតអាចបង្កើតអាហារផ្ទាល់ដោយខ្លួនឯង។
១-តើលក្ខណៈសំខាន់ពីរយ៉ាងរបស់រុក្ខជាតិមានគ្រាប់គឺអ្វីខ្លះ?
រុក្ខជាតិមានគ្រាប់មានលក្ខណៈពិសេសពីរយ៉ាងគឺ
  • មានជាលិកាសរសៃនាំ
  • ប្រើប្រាស់លំអងដើម្បីបង្កើតផ្លែនិងគ្រាប់សម្រាប់បន្តពូជ
១-តើរុក្ខជាតិមានគ្រាប់បន្តពូជដូចម្ដេច?
រុក្ខជាតិមានគ្រាប់បន្តពូជដោយសារគ្រាប់។ គ្រាប់របស់វាលូតលាស់ចេញពីការបង្កកំណើតរវាងកាម៉ែតញីនិងកាម៉ែតឈ្មោលក្រោយពីដំណើរលំអង ហើយគ្រាប់របស់វានឹងលូតលាស់ជារុក្ខជាតិថ្មីមួយ។
១-តើសរីរាង្គលូតលាស់របស់រុក្ខជាតិមានគ្រាប់មានអ្វីខ្លះ? សរីរាង្គនីមួយៗមាននាទីអ្វី?
សរីរាង្គលូតលាស់របស់រុក្ខជាតិមានគ្រាប់រួមមាន ឫស ដើម និងស្លឹក។ សរីរាង្គនីមួយៗមាននាទី៖
  • ដើម ជាទម្រនិងទ្រស្លឹកបែឆ្ពោះទៅរកពន្លឺដើម្បីធ្វើរស្មីសំយោគ និងមាននាទីដឹកនាំរូបធាតុរវាងឫសនិងស្លឹក
  • ស្លឹក ចាប់យកថាមពលពន្លឺព្រះអាទិត្យដើម្បីផលិតអាហារតាមដំណើររស្មីសំយោគ។
១-តើឫសរុក្ខជាតិមានប៉ុន្មានយ៉ាង? អ្វីខ្លះ? ចូរបញ្ជាក់។
ឫសរុក្ខជាតិមានពីរយ៉ាងរួមមាន ឫសស្ញែ និងឫសស្នឹង។ ឫសស្ញែ គ្មានឫសកែវ ដូចជា ឫសស្មៅ ឫសស្រូវ ឫសត្នោត...។ ចំណែកឫសស្នឹង មានឫសកែវ ដូចជា ឫសពោធិ៍ ឫសត្របែក ឫសស្វាយ...។
១-តើរោមជញ្ជក់មាននាទីអ្វី?
រោមជញ្ជក់ជ្រៀតចូលទៅក្នុងដីនិងមាននាទីស្រូបទឹកនិងអំបិលខនិជ។
១-តើជាលិកានាំរបស់រុក្ខជាតិមានប៉ុន្មានប្រភេទ? អ្វីខ្លះ? វាមាននាទីដូចម្ដេច?
ជាលិកានាំរបស់រុក្ខជាតិមានពីរយ៉ាងគឺ ស៊ីឡែម និងផ្លូអែម។ ស៊ីឡែម​ដឹកនាំទឹកនិងអំបិលខនិជរលាយពីឫសទៅកាន់ស្លឹក។ ផ្លូអែម ដឹកនាំអាហារបានពីរស្មីសំយោគទៅផ្នែកផ្សេងៗរបស់រុក្ខជាតិ។
១-តើខ្នាត់ទទឹងស្លឹករុក្ខជាតិមានសរសៃនាំបង្ហាញនូវស្រទាប់ជាលិកាអ្វីខ្លះ? តើស្រទាប់នីមួយៗមាននាទីអ្វី?
ខ្នាត់ទទឹងស្លឹករុក្ខជាតិឃើញមានស្រទាប់អេពីឌែម និងស្រទាប់មេសូភីល។
  • អេពីឌែមលើនិងក្រោមមាននាទីគ្របដណ្ដប់និងការពារកោសិកាក្នុងស្លឹក។ ក្នុងផ្ទៃអេពីឌែមមានស្តូម៉ាតដែលជាផ្លូវបណ្ដូរឧស្ម័ននិងរំភាយចំហាយទឹក។
  • ស្រទាប់មេសូភីល មានក្លរ៉ូប្លាសផ្ទុកក្លរ៉ូភីល។ ស្រទាប់នេះមាននាទីចាប់យកថាមពលពន្លឺព្រះអាទិត្យស្តុកទុកនិងធ្វើបណ្ដូរឧស្ម័នដើម្បីផលិតអាហារឱ្យរុក្ខជាតិតាមដំណើររស្មីសំយោគ។ ក្នុងស្រទាប់មេសូភីលស្ពោត មានជាលិកានាំពីរប្រភេទគឺស៊ីឡែមនិងផ្លូអែមដែលមាននាទីដឹកនាំរូបធាតុចាំបាច់ក្នុងរុក្ខជាតិ។
១-តើដំណាក់កាលទាំងពីរនៃវដ្ដជីវិតរបស់រុក្ខជាតិមានអ្វីខ្លះ?
ដំណាក់កាលកាម៉ែតូភីត និងដំណាក់កាលកាម៉ែតូភីត